Admin CLU

ជំនួបសម្ដែងការគួរសម និងពិធីប្រគល់អាហារូបករណ៍ជូនរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង

យោងតាមស្មារតីនៃការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យចេនឡា និងសាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ សាកលវិទ្យាល័យចេនឡាបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួល និងស្នើសុំទៅកាន់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ ដើម្បីនាំយកនូវឱកាសអាហារូបករណ៍ដ៏មានតម្លៃជាច្រើនកន្លែង ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង។ អាហារូបករណ៍ទាំងនោះ ផ្តោតលើជំនាញឯកទេសសំខាន់ៗនៅសាកលវិទ្យាល័យល្បីៗចំនួន៣ រួមមាន៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យព័ត៌មានវិទ្យា និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងច្បាប់។ ជាមួយគ្នានោះដែរ សាកលវិទ្យាល័យចេនឡា ក៏បានប្រគល់ជូននូវអាហារូបករណ៍ពិត ១០០% (ដោយឥតគិតថ្លៃសេវារដ្ឋបាលផ្សេងៗបន្ថែមឡើយ)…