Blog

Presentation on Anatomy and Physiology

This past Saturday was a great day for the management of Chenla University to organize this important event at the invitation of Dr. Elima, Vice Chancellor, Mr. Sem Vutra, Director of the Office of Administration and Human Resources Mr. Lim Ratana, Director of the Office of Study and Research Dr. Em Vuthy, Head of the Department of Laboratory Technology, Prof. Sunleng, Professor of French and especially Dr. Lim Yi, Professor of Anatomy and Physiology of Chenla University with students Nearly 300 generations and 18 outstanding students came to present on various topics about the body system in the subjects of anatomy and physiology.

នាឱកាសដ៏វិសេសវិសាលនេះ លោកបណ្ឌិត អ៊ី លីម៉ា បានស្ងើចសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវរបស់ប្អូនៗនិស្សិតទាំង ១៨នាក់ ជាមួយការរៀបចំរចនាស្លាយបានយ៉ាងស្រស់ស្អាត និងទាក់ទាញ លើសពីនេះទៀតនោះ អត្ថន័យខ្លឹមសារនៃប្រធានបទនីមួយៗ មានភាពច្បាស់លាស់ស៊ីជម្រៅស្របតាមកាយវិភាគវិទ្យា និងសរីរវិទ្យាតាមប្រព័ន្ធនីមួយៗ និងការធ្វើបទបង្ហាញប្រកបដោយភាពក្លាហាន និងជឿជាក់។ នាខណៈនោះដែរលោកបណ្ឌិត បានថ្លែងអំណរគុណចំពោះលោកសាស្រ្តាចារ្យ លឹម យី ដែលចំណាយពេលវេលាដ៏មានតម្លៃ ផ្តួចផ្តើមរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង និងអរគុណចំពោះក្រុមការងារសម្របសម្រួលរបស់សាកលវិទ្យាល័យចេនឡា ដែលបានរៀបចំកម្មវិធីនេះឱ្យដំណើរការបានយ៉ាងរលូន។

ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត លឹម យី សាស្រ្តាចារ្យបង្គោលលើមុខវិជ្ជាកាយវិភាគវិទ្យា និងសិរីរៈវិទ្យានៅសាកលវិទ្យាល័យចេនឡា បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះនិស្សិតគ្រប់គ្នាបានសហការគ្នាយ៉ាងល្អឡើងមកធ្វើបទបង្ហាញរបស់ខ្លួន ជាមួយលទ្ធផលទទួលបានយ៉ាងល្អប្រសើរលើសពីការរំពឹងទុក។ លោកវេជ្ជបណ្ឌិត បានបន្តថា គោលបំណងនៃការផ្តួចផ្តើមកម្មវិធីនេះឡើង គឺដើម្បីឱ្យប្អូនៗនិស្សិតជាទីស្រលាញ់ទាំងអស់ ដែលកំពុងសិក្សាឆ្នាំទី១ បានយល់ដឹងកាន់តែច្បាស់ពីមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់នៃមុខវិជ្ជាកាយវិភាគវិទ្យា និងសរីរវិទ្យា និងអាចបន្តស្វ័យសិក្សាស្រាវជ្រាវបន្ថែមលើមុខវិជ្ជានេះ ក្នុងការឈានទៅសិក្សាលម្អិតបន្ថែមលើមុខវិទ្យា Pathology និង Pharmacology បន្តទៀត។