Blog

ចេនឡា មានក្លឹបសិក្សា​ដោយឥតគិតថ្លៃ

នៅថ្ងៃនេះជាសប្តាហ៍ទី៨ ម៉ោងទី៣២ ដែលលោកបណ្ឌិត អ៉ី លីម៉ា បានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលមកបង្រៀនមុខ វិជ្ជាសុខភាពសាធារណៈ (Research/Epidemiology/Biostatistics/Data Analysis) ជូនដល់ប្អូនៗដែលកំពុងសិក្សាឆ្នាំមូលដ្ឋាន និងឆ្នាំទី១ នៅក្នុងក្លឹបសិក្សាដោយមិនគិតថវិកានៅសាកលវិទ្យាល័យចេនឡា។

បន្ទាប់ពីប្អូនៗបានសិក្សាយ៉ាងយកចិត្តទុកដាក់អំពី មេរៀនទាក់ទងជាមួយនឹង How to select topic, Study design, Variable, Indicators, Confounding, Sample Size and Sampling Method កាលពីសប្តាហ៍មុនរួចហើយនោះ ឥលូវមកដល់សប្តាហ៍នេះ យើងសិក្សាជាមួយគ្នាពីការប្រើប្រាស់កម្មវិធី SPSS និង EpiData សម្រាប់វិភាគទិន្នន័យ ដែលជាមេរៀនដ៏មានសារៈសំខាន់បំផុត ព្រោះវាមិនត្រឹមតែជួយផ្តល់ជាប្រយោជន៍ក្នុងការអនុវត្តលើការសិក្សា និងស្រាវជ្រាវផ្នែកសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានប្រយោជន៍សម្រាប់ការអនុវត្តន៍លេី ជំនាញគ្លីនិក នៅតាមមន្ទីរពេទ្យ គ្លីនិក មណ្ឌលសុខភាព និងកន្លែងផ្តល់សេវាសុខាភិបាលនានាផងដែរ។

គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យចេនឡា សូមជូនពរប្អូនៗឱ្យទទួលបានជោគជ័យលើការសិក្សា និងអាចយកជំនាញដ៏មានសារៈសំខាន់នេះប្រេីប្រាស់ជាប្រយោជន៍តាមលក្ខខណ្ឌសមស្របណាមួយរបស់អ្នកទាំងអស់គ្នា

សូមអរគុណ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *